គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សិក្ខាសាលាស្តីពី «យុទ្ធសាស្ត្រគ្រប់គ្រងជំងឺទឹកនោមផ្អែម-លើសសម្ពាធឈាម និងការយល់ដឹងពីអាហារូបត្ថម្ភដែលត្រឹមត្រូវ»

កាលបរិច្ឆេទ: ០៨ មករា ២០២៦ / សុខភាព / Author : ATH Sokren

 កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ គ្រូពេទ្យ និងឱសថការី ប្រមាណជិត៨០នាក់មកពីទីក្រុងភ្នំពេញបានចូលរួមសិក្ខាសាលាមួយស្តីពី៖ «យុទ្ធសាស្ត្រគ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម-លើស​សម្ពាធ​ឈាម និង​ការ​យល់​ដឹង​ពីអាហារូបត្ថម្ភដែល​ត្រឹមត្រូវ» ដែលរៀបចំឡើងដោយក្រុមការងារផ្នែកទីផ្សារ PPM–FAES

លោកតិច ស៊ីម៉ូ នាយកគ្រប់គ្រង​ពាណិជ្ជកម្មក្នុង​ស្រុក​នៃសហគ្រាសផលិតឱសថប៉េប៉េអឹមបានរម្លឹកថាចក្ខុវិស័យរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិកសហគ្រាស គឺលើសពីការផលិត​ និងចែកចាយឱសថដែលមានគុណភាព ជាមួយនឹងតម្លៃសមរម្យទៅទៀត។ ពោលគឺលោកមើលឃើញពីការអភិវឌ្ឍន៍សេវាកម្មសុខភាពដោយសហការយ៉ាងជិតស្និទជាមួយនឹង​ក្រុម​គ្រូពេទ្យជំនាញដើម្បីចូលរួមចំណែកដល់សុខុមាលភាពប្រកបដោយចីរភាពរបស់អ្នកជំងឺ។ លោកគូសបញ្ជាក់ថា ការព្យាបាលជំងឺរ៉ាំរ៉ៃមិនអាចពឹងផ្អែកតែទៅលើឱសថសាស្រ្តតែម្យ៉ាងនោះទេ។ លោកបានសង្កត់ធ្ងន់ទៅលើតួនាទីនៃអាហារូបត្ថម្ភ និងអាហារបំប៉នសមស្របក្នុងការធ្វើឱ្យមានតុល្យភាពជាតិស្ករក្នុងឈាម និងអាចការពារបេះដូងបាន។

វេជ្ជបណ្ឌិតលីម អ៊ាកស៊្រុង គ្រូពេទ្យឯកទេសជំងឺបេះដូង និងជាប្រធានផ្នែកសង្រ្គោះជំងឺបេះដូង និងលោកស្រីវេជ្ជបណ្ឌិតស សុផារី គ្រូពេទ្យឯកទេសខាងក្រពេញ និងជំងឺទឹកនោមផ្អែម និងជាអនុប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ បានណែនាំផលិតផល Potenciator 5 g របស់ក្រុមហ៊ុនFAES ថាជាអាហារបំប៉នដែលអាចជួយគ្រប់គ្រងជំងឺលើសឈាមតាមរយៈការជួយពង្រីកសសៃឈាម និងធ្វើឱ្យចរន្តឈាមរត់បានល្អប្រសើរជាងមុន។ ប៉ុន្តែគ្រូពេទ្យទាំងពីររូបនេះបានរម្លឹកថា វាមិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺលើសឈាមនោះទេ តែវាជាអាហារបំប៉ន។

បើតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក មានអ្នកជំងឺទឹកនោមផ្អែមប្រមាណ ៦០៨.០០០នាក់នៅកម្ពុជា ចំណែកឯអ្នកជំងឺលើសឈាមមាន១,៣ពាន់លាន់នាក់នៅលើពិភពលោក៕